Blog
You are browsing the archive for STORY រឿង.
December 15, 2009
មានរឿងប្រឌិតមួយបាននិយាយថា នៅក្នុងនគរស្ថានសួគ៌ មានការតម្រូវឲ្យគ្រូគង្វាលទាំងអស់ ដែលបម្រុងខ្លួនចូលទៅនគរស្ថានសួគ៌តម្រង់ជាពីរជួរ មុនពេលដែលចូលទៅក្នុងស្ថានសួគ៌ ។ ជួរខាងស្ដាំមានផ្លាកសរសេរថា “ខ្លាចប្រពន្ធ” ហើយជួរខាងឆ្វេងមានផ្លាកសរសេរថា “មិនខ្លាចប្រពន្ធ” ។
ដូច្នេះនៅពេលនោះ ជួរខាងស្ដាំដែលមានផ្លាកសរសេរថា “ខ្លាចប្រពន្ធ” មានគ្រូគង្វាលជាច្រើនឈរតជាជួរ ចំណែកឯជួរខាងឆ្វេងមានផ្លាកសរសេរថា “មិនខ្លាចប្រពន្ធ” វិញ មានគ្រូគង្វាលតែម្នាក់បុ៉ណ្ណោះ ។ ដូច្នេះព្រះយេសូ៊វក៏សួរទៅគ្រូគង្វាលឈរម្នាក់នោះថា “ដូច្នេះមានតែឯងម្នាក់ប៉ុណ្ណោះឬដែលឥតខ្លាចប្រពន្ធ?” គាត់ក៏ឆ្លើយទៅព្រះអង្គវិញថា “ព្រះករុណាថ្លៃវិសេស ទូលបង្គំឥតខ្លាចប្រពន្ធទូលបង្គំទេ តែប្រពន្ធទូលបង្គំប្រើទូលបង្គំឲ្យមកឈរខាងជួរនេះ” ។
លោកអ្នកវិភាគចុះរឿងនេះ ខ្លាចប្រពន្ធមិនខ្លាច?
ដោយ ម៉ានិកឹម រ៉ាដា
Posted in Funny Story រឿងកំប្លែងខ្លីៗ, STORY រឿង | No Comments »
December 15, 2009
មានរឿងមួយនៅសហរដ្ឋយ៉ាងនេះថា មានមនុស្សម្នាក់លួចបិតស្រានៅក្នុងព្រៃ ប៉ូលីសបានឃ្លាំចាំចាប់អ្នកបិតស្រានោះជាយូរថ្ងៃ ប៉ុន្តែចាប់មិនបានសោះ។ នៅថ្ងៃមួយពេលរសៀល ប៉ូលីសចាំនៅមាត់ព្រៃដោយឃើញឡានរបស់អ្នកបិតស្រាចត។ ប៉ូលីសបានរង់ចាំអ្នកបិតស្រានោះចេញមក គាត់បានដាក់ស្រាគាត់ទៅលើឡានទ្រុងគាត់ រួចក៏បរចេញទៅលើផ្លូវសេរី។
ប៉ូលីលក៏ដេញតាមឡានអ្នកបិតស្រា នៅពេលដែលតាមទាន់ ប៉ូលីសក៏ហៅឡានបិតស្រាឲ្យឈប់ នៅពេលដែលនោះឈប់ហើយ ប៉ូលីសម្នាក់ក៏សួរថា “តើឯងដឹកអីហែរី?” ហែរីក៏ឆ្លើយទៅប៉ូលីសវិញថា “បាទដឹកទឹក”។ ប៉ូលីសក៏តបថា “តើខ្ញុំអាចភ្លក់ទឹកឯងបានទេហែរី?” ហែរីក៏ឆ្លើយទៀតថា “បាន មានទៅទាស់ខុសអីបើគ្រាន់តែភ្លក់ទឹក”។
នៅពេលដែលប៉ូលីសនោះភ្លក់ទឹកហើយ ប៉ូលីសដឹងថាជាស្រា គាត់ក៏និយាយទៅកាន់ហែរីថា “តើឯងមានអីទៀតត្រូវដោះសារទេហែរី?” ហែរីមិនឆ្លើយ បែរជាលត់ជង្គង់ចុះហើយស្រែកឡើងថា “ហាេលលូយ៉ា! ព្រះអង្គសម្ដែងការអស្ចារ្យម្ដងទៀតហើយ”។
លោកអ្នកចាំបានឬទេ លើកទីមួយព្រះយេស៊ូវ ទ្រង់បានធ្វើទឹកឲ្យទៅជាស្រានៅភូមិកាណា ហែរីបានកុហកប៉ូលីសថានេះជាលើកទីពីរហើយ ដែលព្រះយេស៊ូវធ្វើទឹកឲ្យទៅជាស្រា តែប៉ូលីសមិនល្ងង់ទេ គេក៏ចាប់គាត់ដាក់ពន្ធនាគាទៅ។
ដោយ ម៉ានិកឹម រ៉ាដា
Posted in Funny Story រឿងកំប្លែងខ្លីៗ, STORY រឿង | No Comments »