ហាលេលូយ៉ា ព្រះអង្គធ្វើម្ដងទៀតហើយ
December 15, 2009មានរឿងមួយនៅសហរដ្ឋយ៉ាងនេះថា មានមនុស្សម្នាក់លួចបិតស្រានៅក្នុងព្រៃ ប៉ូលីសបានឃ្លាំចាំចាប់អ្នកបិតស្រានោះជាយូរថ្ងៃ ប៉ុន្តែចាប់មិនបានសោះ។ នៅថ្ងៃមួយពេលរសៀល ប៉ូលីសចាំនៅមាត់ព្រៃដោយឃើញឡានរបស់អ្នកបិតស្រាចត។ ប៉ូលីសបានរង់ចាំអ្នកបិតស្រានោះចេញមក គាត់បានដាក់ស្រាគាត់ទៅលើឡានទ្រុងគាត់ រួចក៏បរចេញទៅលើផ្លូវសេរី។
ប៉ូលីលក៏ដេញតាមឡានអ្នកបិតស្រា នៅពេលដែលតាមទាន់ ប៉ូលីសក៏ហៅឡានបិតស្រាឲ្យឈប់ នៅពេលដែលនោះឈប់ហើយ ប៉ូលីសម្នាក់ក៏សួរថា “តើឯងដឹកអីហែរី?” ហែរីក៏ឆ្លើយទៅប៉ូលីសវិញថា “បាទដឹកទឹក”។ ប៉ូលីសក៏តបថា “តើខ្ញុំអាចភ្លក់ទឹកឯងបានទេហែរី?” ហែរីក៏ឆ្លើយទៀតថា “បាន មានទៅទាស់ខុសអីបើគ្រាន់តែភ្លក់ទឹក”។
នៅពេលដែលប៉ូលីសនោះភ្លក់ទឹកហើយ ប៉ូលីសដឹងថាជាស្រា គាត់ក៏និយាយទៅកាន់ហែរីថា “តើឯងមានអីទៀតត្រូវដោះសារទេហែរី?” ហែរីមិនឆ្លើយ បែរជាលត់ជង្គង់ចុះហើយស្រែកឡើងថា “ហាេលលូយ៉ា! ព្រះអង្គសម្ដែងការអស្ចារ្យម្ដងទៀតហើយ”។
លោកអ្នកចាំបានឬទេ លើកទីមួយព្រះយេស៊ូវ ទ្រង់បានធ្វើទឹកឲ្យទៅជាស្រានៅភូមិកាណា ហែរីបានកុហកប៉ូលីសថានេះជាលើកទីពីរហើយ ដែលព្រះយេស៊ូវធ្វើទឹកឲ្យទៅជាស្រា តែប៉ូលីសមិនល្ងង់ទេ គេក៏ចាប់គាត់ដាក់ពន្ធនាគាទៅ។
ដោយ ម៉ានិកឹម រ៉ាដា