Blog
You are browsing the archive for Poems កំណាព្យ.
December 2, 2009
-
១១ឧសភាទិវាអ្នកម្ដាយ ថ្លែងពីគុណហើយអរគុណអ្នកថ្លៃ អ្នកម៉ែបង្កើតរូបកូនប្រុសស្រី ចិញ្ចឹមថ្នមបីពីតូចដល់ធំ ។
-
ពេលកូនមកចាប់ផ្ទុំនៅក្នុងផ្ទៃ អរពេកក្រៃដូចបានពេជ្រមួយគ្រាប់ ដែលមានតម្លៃគ្មានអ្វីមកគាប់ ម៉ែស៊ូអត់ធ្មត់រក្សាជីវិត ។
-
៩ខែ១០ថ្ងៃនៅក្នុងផ្ទៃអ្នក ម៉ែថ្នមទុកដាក់ដោយប្រុងប្រយត្ន័ ខ្លាចក្រែងរូបកូនរបូតផុតបាត់ ស្ទើរបែកប្រម៉ាត់ម៉ែនៅស៊ូទ្រាំ ។
-
ដល់ពេលកំណត់កូនត្រូវកើតមក កូនពៅពន្លកស្ងួនមាសម្ដាយអើយ ឈឺចាប់ខ្លាំងណាស់ទ្រាំមិនបានឡើយ សើ្ទរស្លាប់ទៅហើយដួងព្រលឹងម៉ែ ។
-
ទឹកភ្នែកម៉ែហូរជោគជាំដើមទ្រូង ដូចត្រូវអន្លូងគេវាយដំធាក់ សូមកូនកើតមកក្ដីសុខកុំអាក់ ចូរគ្រប់ឧបសគ្គិចៀសចេញអោយឆ្ងាយ ។
-
ខាំមាត់អត់ធន់ដល់ទោរទន់ប្រាណ ដល់កូនកើតបានស្រាកស្រាន្តផុតទុក្ខ ឈាមហូរតក់ៗស្រក់ទៅជាថ្លុក ម៉ែពើតផ្សាចុកពន់ពេកប្រមាណ ។
-
លុះដល់កូនធំម៉ែអោយចូលរៀន វិជ្ជាជាស្ពានទៅអនាគត ម៉ែចែកអោយកូនទាំងរំពឹងទុក ថាទៅថ្ងៃមុខកូនបានថ្កុំថ្កើង ។
-
កូនអរគុណព្រះសំរាប់អ្នកម៉ែ សូមព្រះតាមថែរដល់រូបអ្នកម្ដាយ មានសុខភាពល្អជីវិតប្រពៃ ព្រះពរព្រះអោយដល់រូបអ្នកម៉ែ ។
-
ម៉ែអើយអ្នកម៉ែកូនស្រឡាញ់អ្នក គុណម៉ែពិតជាក់ជាធំជាងភ្នំ ម៉ែចិញ្ចឹមកូនពីតូចដល់ធំ ផ្ដល់ក្ដីស្រឡាញ់នឹងភាពកក់ក្ដៅ ។
-
កូនចាំមិនភ្លេចឡើយគុណអ្នកម៉ែ គុណអ្នកឡើងទ្វេរមួយទៅជា១០ អ្នកម៉ែមើលកូនយ៉ាងប៉ិនប្រសព្វ អ្នកម៉ែនេះពិតកំពូលអ្នកម្ដាយ ។
ដោយ ហេង ពិសិដ្ឋ /២០០៦
Posted in PROVERB & POEM សុភាសិតនិងកំណាព្យ, Poems កំណាព្យ | No Comments »
December 1, 2009
by Pery
(For larger view press and hold “Ctrl” and press “+”, and “-” for smaller view)
(ព្រហ្មគិត) ដកស្រង់ពី ពូវ អ៊ុម
អ្នកអើយរីសញ្ញា ត្រូវសិក្សាចេះឲ្យមុត
ឲ្យស្គាល់គ្រឿងវណ្ណយុត្តិ ចូរឧស្សាហ៍គិតរំពឹង
(បន្តក់់)
សញ្ញាមួយនោះណា រាងរូបាទ្រង់ដូចស្នឹង
បន្តក់វណ្ណយុត្តិហ្នឹង កាត់ស័ព្ទវែងជាស័ព្ទខ្លី។
(មូសិកទន្ត ៉)
ស្នឹងពីរដាក់ទឹមគ្នា លើអក្ខរាប្រែសំដី
ឈ្មោះមូសិកទន្តី ធ្មេញកណ្តុរចូរចាំទុក។
(សំយោគសញ្ញា័)
វណ្ណយុតិ្តមួយនោះនៃ រាងឧបមេយ្យដូចជាភ្លុក
គជសារ “ង” ទៅមុខ ហៅថាសំយោគសញ្ញា ។
(របាទ ៌)
របាទជាវណ្ណយុតិ្ត តួសន្មតជំនួស “រ”
ទ្រង់ទ្រាយក្រងក់ “ង” ដូចលំនាំកក្រសារ ។
(អស្ដា៏)
សញ្ញាមួយវិញនោះ អស្តាស្មោះរាងកាយា
អ្នកប្រាជ្ញបញ្ញត្តថា ឲ្យប្រើលើ “ដ” នឹង “ក” ។
(ទណ្ឌឃាត ៍)
ទណ្ឌឃាតសម្លាប់បង់ តួមួយអង្គនៃអក្ខរា
ដែលលើសពីស័ព្ទថា តាមតម្រាគេឥតចោល ។
(វិសជ៌នីយ ះ)
វិសជ៌នីយសញ្ញានោះរុញស័ព្ទជាអះ ដូចប្រើពាក្យ “ទោះ”
“ខ្វះ” “មោះ” “សោះ” “បោះ” សឹងក្បិលពីរ ។
(កុក្កុនេត្រ៙)
សញ្ញាវង់ភ្លែកមាន់ ចូរកុំកាន់ក្នុងដួងចៃ
អ្នកប្រាជ្ញលោកកេខៃ ទុកជាដើមផ្តើមសេចក្តី ។
(កាកបាទ៎)
កាកបាទខ្វែងជើងក្អែក ជាចំណែកសញ្ញាទោស
ឋិតលើពាក្យពំនោល ដូចជា ចា៎ះ នុ៎ះ ណា៎នៃ ។
(វង់ក្រចក ( ))
ពាក្យខ្វះគួរបដិសេធ តែដោយហេតុលុបមិនបាន
ច្នោះហើយទុកឲ្យមាន ដាក់នៅក្នុងវង់ក្រចក ។
(អព្ភន្តរះ ” “)
សញ្ញាជាក្រោយនេះ នាមជាអព្ភន្តរី
ប្រត្ប៍ក្សពាក្យក្នុងទី ដែលត្រូវឃើញយល់ជាក់ស្តេង ។
(។ល។ លះ)
មាតិកាសំដែងវែង គេចាចែងទុកលៃលក
ដាក់ប្រួមពាក្យនោះមក តំណាងជាសញ្ញាលះ ។
(បរិយោសាន ៚)
បរិយោសានសោត ឬគោមូត្រចប់សំដី
សំដែងរឿងអ្វីៗ ចូរយើងដឹងដោយដំណើរ ។
(ខណ្ឌ ។)
រីខណ្ឌសញ្ញាកាត់ ជាសង្កាត់ចាកស្ទាក់ស្ទើរ
ឲ្យសេចក្តីប្រសើរ ឯរូបភាពដូចឈើច្រាន ។
(រជ្ជុសញ្ញា/យតិកង្គ - )
សញ្ញាជាបណ្ដាច់ ក្រោយសំរេចមួយនេះឯង
ភ្ជាប់បាទកាព្យចាចែង ដែលព្យាង្គបែកចេញពីគ្នា ។
រីឈ្មោះសញ្ញានោះ ចូរចាំចុះកុំកង្ខា
យតិកង្គនាមា ឬរជ្ជុសញ្ញា ដរាបទៅកុំបីធ្លោយ ។
Posted in PROVERB & POEM សុភាសិតនិងកំណាព្យ, Poems កំណាព្យ | No Comments »